មនុស្សម្នាក់ៗមានអតីតកាលមិនដូចទេ ហើយគ្រប់អតីតកាលតែងតែមានរឿងរ៉ាវដ៏ឈឺចាប់នៅក្នុងនោះ ទោះអាចទទួលយកបានឬមិនបានក៏ដោយ តែវាបានកើតឡើងរួចទៅហើយ ។
ការស្រឡាញ់មនុស្សម្នាក់ បើចេះតែសម្លឹងមើលទៅអតីតកាលរបស់ដៃគូរបស់យើង នោះក្ដីស្រឡាញ់មួយនោះគ្រាន់តែជាក្ដីស្រឡាញ់ដែលកើតឡើងតែមួយឆាវ
ហើយវាគ្រាន់តែកើតពីការសម្ដែងថាស្រឡាញ់ទេ ព្រោះស្នេហាពិតមិនមែនបានឋិតនៅលើអតីតកាលនោះទេ តែវាឋិតនៅពេលបច្ចុប្បន្ននេះថា ចិត្តរបស់ពួកយើងដូចគ្នាទេ ត្រូវការគ្នាទេ .... មិនមែនឋិតលើអតីតកាលកាលពីមុនឡើយ ។
បើយើងស្រឡាញ់នរណាម្នាក់ សូមកុំគាស់កាយអតីតកាលគេមកវិញអី សុខចិត្តទុកឱ្យគេប្រាប់យើងដោយខ្លួនឯងវិញ ព្រោះវាមិនធ្វើឱ្យអ្នកដែលយើងស្រឡាញ់ឈឺទេ។
កុំព្យាយាមរំលឹករឿងណាដែលធ្វើឱ្យដៃគូរបស់យើងមិនសប្បាយអី ព្រោះយើងមានរឿងពីអតីតកាលដូចៗគ្នា គ្រាន់តែតិច និងច្រើន ហើយអាចជម្នះបានឬមិនទាន់បានតែប៉ុណ្ណោះ ។ គ្រប់អតីតកាលមិនមែនសុទ្ធតែអាក្រក់ទេ ព្រោះមានរឿងខ្លះដែលធ្វើឱ្យយើងរឹងមាំមកដល់ពេលនេះ។ អតីតកាលអាចជារឿងកន្លង បើវាផុតហើយក៏ឱ្យវាផុតទៅ។

