ការព្យាយាមនិងការអត់ធន់ដោយបញ្ញា

P
panhavann
១-បើគេជាមនុស្សល្អគេមិនខ្លាចនឹងស្តាប់ការពិតឡើយ!ព្រោះយល់ការពិតនាំឲ្យកើតបញ្ញាការមិនព្រមស្តាប់ព្រោះតែទិដ្ឋិមានះទេមិនមែនជាបញ្ញាឡើយ ។
២-ពាក្យកុហកមិនដែលមាននៅក្នុងចិត្តមនុស្សដែលស្រឡាញ់ការពិត ហើយការពិតក៏មិនដែលមាននៅក្នុងចិត្តមនុស្សដែលចូលចិត្តកុហកដែរ។
៣-ចង់ហោះទៅកាន់ទីខ្ពស់ ឥន្ទ្រីយ៍ត្រូវពឹងស្លាបខ្លួនឯងវាមិនដែលពឹងស្លាបអ្នកដទៃឡើយ ! វិធីដែលវាពឹងគឺវិន័យ ការព្យាយាមនិងការអត់ធន់ដោយបញ្ញា។
 

Comments