បរាជ័យ
មនុស្សភាគច្រើនមិនចូលចិត្ត និងស្អប់ភាពបរាជ័យខ្លាំងណាស់ ពិតជាមិនចង់ជួបរឿងបរាជ័យនោះទេ តែតាមការពិតទៅភាពបរាជ័យនេះហើយដែលជួយធ្វើឲ្យយើងរឹងមាំជាងមុនជាលំដាប់ វាធ្វើឲ្យយើងដឹងពីសមត្ថភាព ដឹងការរីកចំរើនពិតប្រាកដរបស់យើងម្នាក់ៗ។
នៅពេលដែលយើងធ្វើអ្វីមួយហើយទទួលបរាជ័យសូមកុំអស់សង្ឃឹម និងបន្ទោសខ្លួនឯងអីចូលរៀនពីវា និងពិនិត្យមើលឡើងវិញថាតើកម្មភាពដែលយើងបានធ្វើកន្លងមកចំពោះកិច្ចការងារនោះតើមានចន្លោះខ្លះខាត និងខុសឆ្គងត្រង់ចំនុះណា ហើយស្វែងយល់រួចរកដំណោះស្រាយ ហើយសាកធ្វើវាម្ដងហើយម្ដងទៀត ប្រៀបបីដូចកាលដែលយើងរៀនដើរ រៀនរត់ការលពីយើងនៅក្មែងអញ្ចឹងដែរ។
"បរាជ័យជាមេរៀន ជាគ្រូល្អបំផុតសម្រាប់យើង"

