- សត្វកុកឈរចាំចាប់ត្រីរាប់ម៉ោងមួយថ្ងៃៗទម្រាំបានត្រីយកមកធ្វើជាអាហារ។
- សត្វគោដើររកសុីស្មៅតាំងពីព្រឹកទាល់ល្ងាចទម្រាំបានឆ្អែតក្រពះ។
- បក្សាបក្សីហើរទៅហើរមកមិនឈប់ឈរទម្រាំរកបានចំណីសម្រាប់ខ្លួនឯង និងកូនៗនៅឯសម្បុក។
- ស្រមោចខំដើរជញ្ជូនស្បៀងគ្មានពេលសម្រាកដើម្បីបានរស់បន្តទៅទៀត។
- ដើមឈើទាបខំប្រឹងអើតឡើងមកដើម្បីរកពន្លឺថ្ងៃ។ -ដើមឈើធំខំប្រឹងទប់នឹងខ្យល់បក់គ្រប់ពេលដើម្បីបានឈរនៅមានជីវិតតទៅទៀត។
ទាំងអស់គ្នាឃើញទេ? គ្រប់ជីវិតនៅលើផែនដីនេះសុទ្ធតែត្រូវប្រឹងស្ទើរគ្មានពេលសម្រាកដើម្បីបានរស់បន្តទៅទៀត។
ដូច្នេះ ឈប់ជឿទៀតទៅប្រសិនបើមាននរណាម្នាក់មកប្រាប់អ្នកថា កំខំប្រឹងពេកបើប្រុងមានវាមានហើយ។

