សេចក្ដីក្រោធ
ការខឹង ការក្រោធវាកើតឡើងចំពោះមនុស្សគ្រប់វ័យមិនថាមនុស្សប្រុសឬស្រីឡើយ ហើយប្រសិនជាយើងមិនចេះគ្រប់សេចក្ដីក្រោធនោះទេវានឹងបង្កឲ្យយើងកើតមាននូវសេចក្ដីទុក្ខ ហើយសេចក្ដីទុក្ខនោះទៀតសោតពេលខ្លះវាមិនត្រឹមតែជះឥទ្ធិពលដល់ខ្លួនឯងនោះទេ វាថែមទាំងប៉ះពាល់ដល់អ្នកជុំវិញថែមទៀតផង។ ដូច្នេះការខឹងក្រោធវាមិនបានជួយអ្វីដល់យើងសោះឡើយ តែផ្ទុយទៅវិញ គឺវាបំផ្លាញយើង នាំយើងធ្លាក់ចូលទៅក្នុងសេចក្ដីទុក្ខ ទៅវិញទេ ពេលខ្លះឈាទៅដល់ការបង្ករជាអំពើហឹង្សារដែលជាអំពើខុសច្បាប់ថែមទៀតផង។ សូមរៀនកាត់បន្ថយសេចក្ដីក្រោធខឹងឲ្យបានច្រើន រៀនទប់ចិត្ត ចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាឲ្យបានច្រើន រៀនទទួលយកការពិតនោះជីវិតរបស់យើងនឹងមានសេចក្ដីសុខ។

