មិត្តភាព គឺជាគ្រឿងផ្សំនៃរសជាតិជីវិតដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ព្រោះការរស់នៅរបស់មនុស្សចាំបាច់ត្រូវតែមានការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក។ ប៉ុន្តែ មិត្តចែកចេញជាពីរ ទីមួយគឺប្រភេទមិត្តដែលជួយជ្រោមជ្រែងយើង និងនាំយើងទៅរកផ្លូវល្អ។ ទីពីរគឺប្រភេទមិត្តដែលសេពគប់ហើយគ្រាចុងក្រោយមានតែសេចក្តីហិនហោច។

