វិធីដាំផ្លែប៉េងបោះ
ដំបូងយើងដីដែលមានជាតិជីអាចម៍គោ កំទិចចំបើង និងដីដំបូក ដីទាំងបីមុខយើងយកចំនួនស្មើគ្នា រួចយើងយកមកលីងឲ្យឆ្អិនល្អ រួចទុកវាឲ្យត្រជាក់។បន្ទាប់មកយើងយកថាសសំរាប់បណ្ដុះកូនដំណាំនោះ មកដាក់ដីដែលយើងលីងហើយ រួចយើងស្រោចទឹកឲ្យសព្វល្អ បន្ទាប់មកទៀតយើងយកគ្រាប់ប៉េងប៉ោះមកដាំក្នុងថាសបណ្ដុះនោះ មួយរណ្ដៅចំនួនមួយគ្រាប់ ។យើងស្រោចទឹកជារៀងរាល់ថ្ងៃ លុះ២ ៣ថ្ងៃក្រោយមកកូនប៉េងប៉ោះយើងដុះល្អ ដល់កូនដំណាំយើងបាន១០ទៅ១២ថ្ងៃយើងដកយកទៅដាំនៅលើរងដែលយើងធ្វើទុកជាការស្រេច។

