ប្រាក់ដុល្លារ ត្រូវគេកត់សម្គាល់ឃើញថាមានទីផ្សារ និងចរាចរណ៍ខ្លាំងពីបណ្តាជាច្រើនលើពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏មានការនិយមប្រើប្រាស់ យ៉ាងទូលំទូលាយផងដែរ។
ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បើយោងតាមការចុះផ្សាយរបស់ ធនាគាជាតិនៃកម្ពុជា បានឱ្យដឹងថា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម ។ ដោយក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ហើយក៏មានការបោះផ្សាយប្រាក់រៀលជាតិឡើងវិញផងដែរនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល នៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្រ្គាមទើបត្រូវបានបញ្ចប់ភ្លាមៗ ។
អានបន្ថែម https://www.khmerload.com/article/148058


thanks you