រៀងរាល់ថ្ងៃ យើងស្វែងរកអាហារ ដែលមានជីវជាតិចិញ្ចឹន ដើម្បីទ្រទ្រុងរាងកាយឲ្យមានសុខភាពល្អមាំមួន។ រីឯខួរក្បាលវិញ ក៏ត្រូវការអាហារបំប៉ន និងជំនួយខួរក្បារឲ្យសម្បួរបែប ដើម្បីឲ្យការគិត និងជីវិតភ្លឺថ្លា ដើរទាន់សម័យកាល។ អាហារខួរក្បាល គឺជាការអានសៀវភៅ។ ប៉ុន្តែនាពេលបច្ចុប្បន្ន មនុស្សមួយចំនួន ជាពិសេសសិស្សានុសិស្សមិនសូវចូលចិត្តការអានសៀវភៅឡើយ ដោយចំណាយពេលជាច្រើនលើការកំសាន្តដែលមិនសូវមានប្រយោជន៍។
ការអានសៀវភៅ ការអានគឺជាដំណើរការនៃការទាញយកអត្ថន័យពីអត្ថបទដែលបានសរសេរឬបោះពុម្ព។ ការអានសៀវភៅប្រៀបដូចជាការសំលៀងខួរក្បាលឱ្យមានភាពមុតស្រួចដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ខ្លួនឯង សង្គម និងពិភពលោករបស់យើង។
ទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការអានសៀវភៅ៖
- បង្កើនចំនេះដឹង
- ការបន្ថយបញ្ហាស្មុគស្មាញ
- ជំនួយស្មារតី
- បង្កើនកាចងចាំ
- បង្កើនសមត្ថភាពក្នុងការផ្ដោត និងផ្ចង់អារម្មណ៍
- មានជំនាញនៃការសរសេរ
- ធ្វើឲ្យស្ងប់ស្ងាត់
- មានជំនាញគិត និងវិភាគស៊ីជម្រៅ
- បង្កើនចំណេះដឹងផ្នែកវាក្យស័ព្ទ
- កាត់បន្ថយជំងឺថប់អារម្មណ៍ (ស្ត្រេស)
- បង្កើនសមត្ថភាពខួរក្បាល
- ធ្វើឲ្យគេងលក់ស្រួល
- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

