របៀបធ្វើសម្លរម្ជូរម្នាស់

P
គ្រឿងផ្សំមាន
- សាច់ត្រី 
- បន្លែ : ត្រឡាច ប៉េងប៉ោះ ម្នាស់  ម្ជូអំពិល ជីរណា ម្អមស្រែ គល់ស្លឹកក្រៃ រំដេង ស្លឹកក្រូចសើច ជីនាងវង ម្ទេស ទឹកត្រី អំបិល ស្ករ ប៊ីចេង
- ខ្ទឹមសបំពង
- ពងមាន់ រឺពងទា

វិធីធ្វើ
- ដាក់ឆ្នាំងអោយក្តៅរួចចាក់ខ្លាញ់ចូលបន្តិច ដាក់បំពងខ្ទឹមអោយឡើងក្រហមឈ្ងុយរួច ដួសខ្ទឹមទុកខ្លះ ។
- បន្ទាប់មកចាក់ទឹកចូលកន្លះឆ្នាំងដាំអោយពុះ រួចហើយបង់គ្រឿងផ្សំ ដូចជាអំបិល ស្ករស ទឹកត្រី គល់ស្លឹកក្រៃ រំដេង ស្លឹកក្រូចសើច ម្សៅស៊ុប ពេលទឹកពុះបង់ សាច់ត្រីចូល បន្ទាប់មកបង់បន្លែ ត្រឡាច ម្នាស់ចូលមុន បាន៥នាទី ទើបដាក់ចូលបន្លែផ្សេងៗចូលតាមក្រោយ ដួស ភ្លក់មើលអោយមានរសជាតិ ជូរផ្អែមប្រៃៗ ហើយគោះពងទាដាក់ ។
- ខ្ទឹមសចិញ្រ្ជាំហើយដាក់ឆាអោយឈ្ងុយ ទុកដាក់ពីលើ ជី ស្លឹកខ្ទឹម ម្អម ហាន់ហើយបង់ដាក់ពេលដួសដាក់ចាន។

Comments