សៀវភៅ កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​

P

សៀវភៅ​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​យប់​ថ្ងៃទី​០១ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង សៀវភៅ​មុខម្ហូប កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា “​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​” (The Best Asian Cookbook) ក្នុង​កម្មវិធី​តាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​។

អានបន្ថែម

Comments