អំពើអាក្រក់ដោយកាយបីយ៉ាង (កាយទុច្ចរិតបី)
- អំពើបៀតបៀន ឬសម្លាប់សត្វមានជីវិត (បាណាតិបាត)
- អំពើកេងបន្លំទ្រព្យសម្បត្តិអ្នកដទៃ (អនិន្នាទាន)
- អំពើខុសឆ្គងក្នុងផ្លូវកាម លួចប្រពន្ថ ប្ដី ចៅអ្នកដទៃ (កាមេសិមិច្ឆាចារ)
អំពើអាក្រក់ដោយវាចារបួនយ៉ាង (វចីទុច្ចរិតបួន)
- ពាក្យសម្ដីភូតភរកុហស ឬបោកបញ្ឆោត (មុសាវាទ)
- ពាក្យសម្ដីញុះញង់បំបែកបំបាក់ (បិសុណាវាទ)
- ពាក្យសម្ដីទ្រគោះបោះបោក ជេប្រទេច (ផរុសវាទ)
- ពាក្យសម្ដីរោយរាយឥតប្រយោជន៍ (សម្ផប្បលាបវាទ)
អំពើអាក្រក់ដោយចិត្តបីយ៉ាង
- គំនិតសម្លឹងរំពៃចងបានទ្រព្យសម្បត្តិអ្នកដទៃ (អភិជ្ឈា)
- គំនិតបៀតបៀន ចងឲ្យអ្នកដទៃដល់ក្ដីវិនាស (ព្យាបាទ)
- គំនិតយលខុស ហើយប្រកាន់ឡើងថាជាត្រូវ (មិច្ឆាទិដ្ឋិ)

