មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ដើមខែ​នេះ

P

មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ឆ្នាំនេះ ដែល​កម្ពុជា​រៀបចំ​ឡើង​ពីថ្ងៃ​ទី​ ១-២ ខែធ្នូ ក្នុង​ខេត្ដ​ព្រះសីហនុ គឺ​ដើម្បី​បង្ហាញ​អន្តរជាតិ​ពី​សក្តានុពល​នៃ​ខេត្ត​នៅជាប់​មាត់សមុទ្រ​។ អភិបាលខេត្ដ​ព្រះសីហនុ លោក គួច ចំរើន ក៏​រំពឹង​ដែរ​ថា តាមរយៈ​នេះ​នឹង​ផ្ដល់​ពុទ្ធិ បទពិសោធ និង​ផែនការ​មួយចំនួន សម្រាប់​យកមក​កែលម្អ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ប្រកបដោយ​ចីរភាព​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ថា ដំណើរ​ឆ្ពោះ​ទៅកាន់​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ​នៅ​ខេត្ត​ព្រះសីហនុ ក្រសួងបរិស្ថាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​ ៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​ ១-២ ខែធ្នូ ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ​ «​បង្កើត​ទសវត្សរ៍​ថ្មី​សម្រាប់​សុខុមាលភាព​មហាសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​»​។

អានបន្ថែម

Comments