ការគិត៥យ៉ាង ដែលបំផ្លាញខ្លួនឯងគឺ ៖
- ការគិតឲ្យកើតត្រេកត្រអាលអន្ទះអន្ទែង គឺកើតមកពីកាមើលឃើញអ្វីៗ សុទ្ធតែស្អាត គួរឲ្យចងនែបនិត្យ ។
- គិតចងគំនុំ ព្យាបាទ គឺកើតពីការគិតចង្អៀតចង្អល់ ច្រណែនឈ្នានីស ។
- គិតឲ្យកើតការខ្ជិលច្រអូសរុញរាចិត្ត គឺកើតចេញពិការធុញទ្រាន់ ស្រវឹងនឹងអាហារ ឬគ្រឿងញៀន ។
- ការគិតរវើលរវាយអន្ទះអន្ទែង គឺកើតចេញពីការមិនចេះគ្រប់គ្រងចិត្ត មិនសុខស្ងប់ក្នុងចិត្ត ។
- ការគិតសង្ស័យមិនដាច់ស្រលះ គឺកើតចេញពីការសង្ស័យនេះពីនោះ ដោយមិនទុក្ខចិត្តអ្នកដទៃ ។
គេស្រឡាញ់យើង ឬស្អប់យើង មិនមែនជាបញ្ហាទេ តែការគិតរបស់យើងទើបជាបញ្ហាគិតយូរៗ ពេលខ្លះគិតថាខ្លួនជាមនុស្សអស្ចារ្យ មើលងាយគេឯង ហើយពេលខ្លះដាក់ខ្លួនជាមនុស្សកំសត់បំផុតនៅក្នុងលោកនេះទៅវិញ ។ អ្នកមានប្រាជ្ញា តែងតែពត់ចិត្ដដែលញ៉ប់ញ័រឲ្យស្ងប់វិញបាន ដូចជាជាងពត់ព្រួញឲ្យត្ង់វិញបាន ៕

