សម្លម្ជូរព្រលិត ម្ហូបអ្នកជនបទ

P
គ្រឿងផ្សំ
- ត្រីពោល៣០០ ក្រាម និងកូនត្រី ២០០ក្រាម
- ព្រលិត បកសំបកចេញ រួចកាត់កង់ៗ ៣០០ ក្រាម
- ទឹកត្រី ១ ស្លាបព្រាបាយ
- ទឹកប្រហុក ២ ស្លាបព្រាបាយ
- ទឹកអំបិលអំពិល
- ម្ទេសខ្មាំងក្រៀម ឬ ស្រស់ ៤-៥ គ្រាប់
- ម្អម
- គល់ស្លឹកគ្រៃ ២ គល់
- ស្លឹកក្រូចសើច៣ សន្លឹក រំដេងមួយកូនដុំ ខ្ទឹមសរ២កំពឹស
- អំបិល ស្ករស ប៊ីចេង

របៀបធ្វើ
ដំបូងដាក់ទឹកដាំឲ្យពុះ បង់ទឹកប្រហុក ស្លឹកគ្រៃ រំដេង ខ្ទឹមស ត្រី អំបិល ស្ក បីចេង ទឹកអំពិលនិងទឹកត្រីចូល ។ ពេលសម្លពុះម្ដងទៀត ហើយត្រីឆ្អិន ភ្លក់រស់ជាតិឲ្យត្រូវតាមចំណូលចិត្តហើយ ទើបដាក់ព្រលឹតចូល ពេលសម្លពុះ បងម្អម ម្ទេស ចូលជាការស្រេច ៕

Comments