បញ្ហាលើសទម្ងន់ ឬ ជម្ងឺធាត់

P

ក្នុងពិភពលោក អត្រានៃអ្នកកើតជំងឺធាត់ បានកើនឡើងគួរឲ្យកត់សម្គាល់ ។ វាជាបញ្ហាចោទយ៉ាងខ្លាំង ចំពោះសុខភាពមនុស្សនាពេលបច្ចុប្បន្ននេះ។

ជំងឺធាត់ ​ជា​ស្ថានភាព​មួយ​ដែលខាងក្នុងរាង្គកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន​លើស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​សុខភាព និងបណ្ដាលឲ្យមាន​ជំងឺ​រ៉ាំរ៉ៃជាច្រើនចូល​ញាំញី​រាង​កាយ​យើង​។ នៅអាស៊ីគេកំណត់យកការលើសទម្ងន់ ឬធាត់ តាមរយៈការគណនា សន្ទស្សន៍ម៉ាសរាងកាយ ( BMI​ = Body mass index ) = ផលធៀបរវាងម៉ាសគិតជាគីឡូ និងកម្ពស់គិតជាម៉ែត្រលើកជាស្វ័យគុណពីរ ។ 
*លើសទម្ងន់ (BMI ចន្លោះ 23.0-24.9)
*ធាត់កម្រិត ១ (BMI ចន្លោះ 25.0-29.9)
*ធាត់កម្រិត២ (BMI ≥ 30)

កត្តា​ទាក់ទង​នឹង​ជំងឺ​ធាត់ 

  • ហ្សែន
  • របប​អាហារ​មិន​ល្អ
  • មិន​បញ្ចេញ​សកម្មភាព​រាងកាយ
  • បញ្ហា​ផ្លូវ​អារម្មណ៍
  • កត្តា​វេជ្ជសាស្ត

ផលវិបាក

  • កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ
  • ដាច់សសៃឈាមខួរក្បាល
  • លើសឈាម
  • ​គាំងបេះដូង
  • កើត​ជំងឺមហារីក
  • ស្ទះសសៃឈាម
  • បញ្ហាផ្លូវចិត្ត
  • ពិបាកក្នុងការមានកូន
  • ចំពោះស្រ្ដីមានផ្ទៃពោះអាចធ្វើអោយលើសសំពាធឈាម បំរុងក្រឡាភ្លើង ទឹកនោមផ្អែម កូនកើតមុនខែ ស្ទះដង្ហើមកំឡុងពេលគេង ប្រឈមនិងការសម្រាលដោយវះកាត់ ពិបាកដាក់ថ្នាំសណ្ដំក្នុងពេលវះកាត់ 
  • ឆាប់ហត់
  • ពិបាកធ្វើចលនា

វិធីរក្សាទម្ងន់រឺបញ្ចុះទម្ងន់

យើងត្រូវរក្សាBMIអោយនៅក្រោម25គីឡូក្នុងម៉ែត្រការ៉េ ដោយកាត់បន្ថយការពិសាអាហារដែលមានជាតិខ្លាញ់ច្រើន មានកាល់ឡូរីខ្ពស់ ត្រូវផ្លាស់ប្ដូររបបអាហារ ដោយត្រូវពិសាអាហារជាបន្លែបៃតងឱ្យបានច្រើន សាច់ត្រី ឬសាច់មាន់ អាចជួយក្នុងការសម្រកទម្ងន់ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕

Comments