បាតុករ​ថៃ​ចាប់ផ្ដើម​វិល​មក​រក​ដងផ្លូវ​វិញ ដើម្បី​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​

P

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា រាជធានី​បាងកក​រំជើបរំជួល​ដោយ​សម្រែក​បាតុករ​រាប់​ពាន់​នាក់ ស្រែក​ប្រឆាំង​នឹង​អំណាច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​មួយ​នេះ ដែល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់ ៣​រូប​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ថា​មាន​ផែនការ​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ បាន​រក​ឃើញ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ៣​រូប​ដែល​បាន​ថ្លែង​សារ​នៅ​ក្នុង​ហ្វូង​បាតុកម្ម​មួយ​កាលពី​ខែ​សីហា ទាមទារ​ឱ្យ​កែទម្រង់​របប​រាជា​និយម​ថៃ ថា​បង្កប់​ដោយ​ផែនការ​ចង់​ផ្តួល​រំលំ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។

 

អានបន្ថែម https://www.cambodiadaily.com/2021/11/16/18/36/58002/

Comments