ពិធីបុណ្យអុំទូក គឺជាបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិជាច្រើនផ្សេងទៀត។ពិធីបុណ្យអុំទូកត្រូវបានត្រូវបានគេជឿថា ប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ដែលអាចជានៅក្នុងឆ្នាំ១១៨១ នៃគ្រឹះសករាជ ស្ថិតក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។ តែបើយោងតាមឯកសារខ្លះៗរបស់បារាំង ប្រវត្តិនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែកើតមានដំបូងក្នុងរាជព្រះបាទ ស៊ីសុវត្ថ ក្នុងឆ្នាំ១៩១៤ ក៏ប៉ុន្តែពិធីបុណ្យនេះចាប់មានភាពល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ ១៩៤៥ នៃរាជព្រះព្រះបាទ នរោត្តម សីហនុ។សំខាន់មួយដែលផ្តល់ឳកាសឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នា។ ពេលបុណ្យអុំទូកប្រជាជនតាមជនបទមកប្រជុំគ្នានៅទីក្រុងដើម្បីមកចូលរួមការប្រណាំងទូក និងបណ្តែតប្រទីបនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។
អំឡុងពេលបុណ្យអុំទូក៣ថ្ងៃនេះប្រជាជនខ្មែរតែងទៅចូលរួមមើលការប្រណាំងទូកនៅពេលថ្ងៃ រីឯពេលយប់វិញកាន់តែមានភាពអ៊ូអរទៅទៀតដោយមានពិធីលយប្រទីបរួមផ្សំនិងការបាញ់កាំជ្រួច។ ក្នុងពេលនោះដែរ មនុស្សផងគ្នាតែងបណ្តែតទូកក្រដាស់តូចៗតាមដងទន្លេជាមួយនិងប្រទីប ដើម្បីបន់ស្រន់ឲ្យក្តីប្រាថ្នាខ្លួនបានសម្រេច។ នៅក្នុងរយៈពេលបីថ្ងៃនោះដែរ ក៏មានពិធី២ទៀតចូលរួមជាមួយគឺ អកអំបុក និងសំពះព្រះខែ។
បុណ្យអុំទូកមានរយុះពេលបីថ្ងៃ ប្រារព្ធឡើងនៅក្នុងខែវិច្ឆិកា ហើយក្នុងឆ្នាំនេះដែរគឺគេធ្វើវាឡើងនៅថ្ងៃទី ១៨ ១៩ និង ២០។
មូលហេតុនៃកាប្រារព្ធពិធីបុណ្យអ៊ិំទូក
តាមប្រវត្តិសាស្រ្ត បុណ្យអុំទូកត្រូវបានគេធ្វើឡើងដោយសារជ័យជំនះរបស់ព្រះបាទ ជ័យវរ្ម័នទី៧ដែលទ្រង់បានយកជ័យជំនះនាពេលច្បាំងទ័ពជើងទឹកជាមួយនឹងពួកចាមនៅក្នុងសតវត្សទី១២។
បើតាមជំនឿសាសនាវិញ ការប្រារព្ធពិធីបុណ្យអុំទូកគឺធ្វើឡើងដើម្បីជាការដឹងគុណដល់វត្ថុសក្កសិទ្ធដែលបានធ្វើឲ្យស្រែ និងដំណាំពួកគេបានរីកលូតលាស់ល្អ។

