កាលពីថ្ងៃពុធលោក សិនស៊ូ អាបេ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិច មិនឈរនៅស្ងៀមឡើយ ប្រសិនបើចិនវាយប្រហាកោះតៃវ៉ាន់ ហើយក្រុងប៉េកាំងស្គាល់ជាក់ជាមិនខានថាមានអ្វីកើតឡើង។
ភាពតានតឹងលើកោះតៃវ៉ាន់ដែលទាមទារដោយចិនបានកើនឡើងនៅពេលដែលប្រធានាធិបតី Xi Jinping ទាមទារអធិបតេយ្យភាពរបស់ចិនគ្រប់គ្រង
កោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ រដ្ឋាភិបាលតៃវ៉ាន់និយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនប្រសិនបើចាំបាច់។
ថ្លែងទៅកាន់វេទិកាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជាតិ លោក Abe បានកត់សម្គាល់ឃើញថា កោះ Senkaku ដែលចិនហៅថា កោះ Diaoyu - កោះ Sakishima និងកោះ Yonaguni មានចម្ងាយត្រឹមតែ 100 គីឡូម៉ែត្រ (62 ម៉ាយ) ឬឆ្ងាយពីតៃវ៉ាន់។លោកបានបន្ថែមថា ការលុកលុយដោយប្រដាប់អាវុធលើកោះតៃវ៉ាន់នឹងក្លាយជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជប៉ុន។
លោក អាបេ បាននិយាយថា "បើកោះតៃវ៉ាន់ស្ថិតក្នុងភាពគ្រោះថ្នាក់ នោះប្រទេសជប៉ុនក៏ស្ថិតក្នុងគ្រោះថ្នាក់ដែរ ដូច្នេះហើយវាក៏ជាការគំរាមកំហែងប្រទេសឡជាសម្ព័ន្ធភាពជប៉ុន-អាមេរិកដែរ ។ ហើយលោកអាបេបានបន្ថែមទៀតថា រដ្ឋាភិបានក្រុងប៉េកាំង ពិសេសលោកប្រធានាធិបតី Xi Jinping មិនគួរមានការយល់ច្រឡំក្នុងការទទួលស្គាល់រឿងនេះទេ" ។
លោក អាបេ បាននិយាយថា "ប្រទេសជប៉ុន តៃវ៉ាន់ និងប្រជាជនទាំងអស់ដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវបន្តជំរុញឱ្យប្រធានាធិបតី Xi Jinping និងមេដឹកនាំបក្សកុម្មុយនិស្តចិនផ្សេងទៀត កុំឱ្យដើរលើផ្លូវខុសម្តងហើយម្តងទៀត" ។
អត្ថបទ៖ penkunthea

