គ្រប់អាជីពឬជំនាញសុទ្ធតែមានគុណតម្លៃ

P

មនុស្សម្នាក់ៗត្រូវតែមានជំនាញពិតប្រាកដសម្រាប់ខ្លួន ហើយអាជីពឬមុខរបរដែលមនុស្សធ្វើសុទ្ធតែបង្ហាញឲ្យឃើញពីជំនាញដែលមនុស្សម្នាក់ៗមាន។ អាជីពជាស្នូលរស់នៅរបស់មនុស្សនៅក្នុងសង្គម ហើយជាយានចម្លងមនុស្សទៅកាន់ភាពល្អប្រសើរ។ គ្រប់អាជីពឬមុខរបរទាំងអស់សុទ្ធតែបានផ្ដល់ផលប្រយោជន៍ដល់បុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ និងសង្គមទាំងមូលដូចជា ៖

  • គ្រូបង្រៀន មានតួនាទីសំខាន់ក្នុងការផ្ដល់ចំនេះដឹង ចំនេះធ្វើដល់សិស្សគ្រប់កំរិត និងអប់រំពួកគេឲ្យក្លាយទៅជាពលរដ្ឋល្អ ដែលជាអ្នកបន្តវេនដឹកនាំប្រទេសជាតិទៅថ្ងៃក្រោយ។
  • គ្រូពេទ្យ ជាអ្នកមានជំនាញទាក់ទងនឹងការថែទាំសុខភាពមនុស្សគ្រប់វ័យ និងព្យាបាលជំងឹគ្រប់ប្រភេទ ដើម្បីបំបាត់ការឈឺចាប់របស់អ្នកជំងឺ និធ្វើឲ្យអ្នកជំងឺមានសុខភាពល្អ។
  • បសុពេទ្យ​ ជាពេទ្យសត្វដែលពិនិត្យ ព្យាបាល ចាក់ថ្នាំបង្ការសត្វគ្រប់ប្រភេទ ដូចជា ឆ្កែ ឆ្មា ជ្រូក បកសី គោ ក្របី ជាដើម។
  • ស្ថាបត្យករ ជាអ្នកគិតគូរប្លង់អាគារគ្រប់ម៉ូត តូច ធំ ខ្ពស់ ទាប ដើម្បីបំពេញចំណង់ និងតម្រូវការរបស់មនុស្ស គឺធ្វើយ៉ាងណាឲ្កយមនុស្សមានជរកស្នាកើនៅប្រកបដោយសុខភាព និងធ្វើយ៉ាងណាឲ្យអាគាទាំងអស់មានសោភណភាព។
  • ជាងឈើ  ជាអ្នកអ្នកផលិតសម្ភារៈធ្វើពីឈើ ដូចជា កៅអុី តុ ទូ ទ្វារ បង្អូច និងវត្ថុផ្សេងៗជាច្រើនទៀត ដើម្បីបំពេញដម្រូវការក្នុងការរស់នៅរបស់មនុស្សប្រចាំងថ្ងៃនៅក្នុងសង្គម។
  • កសិករ មានការងារច្រើនណាស់ដែលត្រូវធ្វើដូចជា កាប់គាស់ ភ្ជួរ រាស់ សាប ព្រោះដើម្បីផលិតស្បៀងអាហារសម្រាប់មនុស្សគ្រប់រូប​ ៕

Comments