ប្រភេទនៃប្រជាធិបតេយ្យ

P

ប្រជាធិបតេយ្យមានពីរសណ្ឋានគឺ

  • ប្រជាធិបតេយ្យផ្ទាល់ ប្រជាពលរដ្ឋទាំងអស់ចូលរួមដោយផ្ទាល់ ក្នុងការធ្វើសេចក្ដីសម្រេចចិត្តជាសាធារណៈ ។ ប្រភេទនៃលទ្ធិប្រជាធិបតេយ្យនេះ ប្រព្រឹត្តទៅបានល្អបំផុតក្នុងចំណោមក្រុមតូចៗនៃប្រជាពលរដ្ឋ។ ឧទាហណ៍ក្រុមប្រឹក្សាភូនិមួយមានសមាជិកក្នុងភូមិជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាដែលជាប្រយោជន៍រួម និងធ្វើការបោះឆ្នោត ។
  • ន្រជាធិបតេយ្យតំណាង ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសអ្នកតំណាង ហើយផ្ទេរអំណាចឲ្យអ្នកដំណាងរបស់ខ្លួនដើម្បីធ្វើសេចក្ដីសម្រេចចិត្តលើកិច្ចការទាំងឡាយក្នុងការដឹកនាំប្រទេស។ នៅពេលដែលជ្រើសរើសហើយអ្នកតំណាងប្រជាពលរដ្ឋ ត្រូវបង្កើតច្បាប់សម្រាប់ផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងអស់ និងត្រូវមានការទទួលខុសត្រូវចំពោះប្រជារាស្រ្តម្ចាស់ឆ្នោត ៕

Comments