ការអត់ធ្មត់ និងតម្លៃនៃការដាក់គោលដៅ

P

ការរង់ចាំអ្វីមួយដោយចិត្តអន្ទះសារពិតជាលំបាក ហើយការគ្មានគោលដៅក្នុងជីវិតដូចជាក្បូនក្នងមហាសាគរដ៏ល្វឹងល្វើយរសាត់តាមយថាកម្ម ។ ជីវិតពិតណាស់តែងតែជួបនូវបញ្ហាជៀសមិនផុត គ្រាន់តែថាតើអ្នកប្រឈមនិងបញ្ហាបានកម្រិតណា ? អ្នកដែលសម្រេចកិច្ចធំនឹងជាប្រយោជន៍ដល់សង្គមពិតណាស់ត្រូវដោះស្រាយបញ្ហាធំ ដូចជាពាក្យភាសិតមួយពោលថា Big problem big business (ការងារធំ ពិតជាជួបបញ្ហាធំ) ហើយបើចង់ធ្វើកិច្ចការងារធំជាប្រយោជន៍ដល់មហាជន និងសង្គមជាតិពិតជាជួបនូវព្យុះភ្លៀងដែលត្រូវតែអត់ធ្មត់ និងរងចាំជាក់ជាមិនខាន ។ 

ក្នងប្រវត្តិសាស្ត្រ មហាបុរស វីរៈជន គ្មានបុគ្គលណាដែលមិនមានភាពអត់ធ្មត់នោះទេ ហើយបើចង់សម្រេចនូវកិច្ចការងារធំត្រូរ រងចាំ និងឆ្លងកាត់បញ្ហាធំៗ ដែលមនុស្សទូទៅមិនចង់ជួប និងធ្វើនោះឡើយព្រោះពេលខ្លះវាអាចលះបង់ច្រើន រហូតដល់អាយុជីវិត ។ ការអត់ធ្មត់ និងរង់ចាំដោយមានគោលដៅច្បាស់លាស់ពិតណាស់វាជាចក្ខុវិស័យដែលអ្នកដឹងនាំមិនអាចខ្វះបាន ។ 

គោលដៅជាថាមពល បើអ្នកយល់ ធ្វើបានជាក់ ធ្វើហើយបានផលដល់អ្នក ព្រោះវាជាក់ដូចត្បូងពេជ្យ ។ ការមានគោលដៅដូចជាការនាំឲ្យជីវិតរុងរឿងហើយខ្ញុំសង្ឃឹមថាក្នុងឆ្នាំថ្មីនេះគោលដៅដែលបានអនុវត្តរាល់ថ្ងៃ និងទទួលបានដូចបំណង ទោះតិចក្តីឬច្រើនក្តីក៏រីករាយនិងការបានធ្វើដែលខ្លួនបានគិត ហើយគ្មានពាក្យថាស្ដាយគ្រោយនេះទេក្នុងរយៈពេល10 ឆ្នាំក្រោយ ៕ 

ជាសរុបរីករាយនិងអ្វីដែលបានធ្វើ បានគិត និងបន្តធ្វើដោយសង្ឃឹម សូមព្រះប្រទានពរ !

Comments

ditthey
ជួយ like follow វិញផងបង