អនុញ្ញាត​សាលា​ឯកជន​បើក​អាហារដ្ឋាន សេវា​ដឹក​ជញ្ជូន​សិស្ស​និង​សកម្មភាព​សិល្បៈ​ឡើងវិញ

P

លោក បណ្ឌិត ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ជួន​ដំណឹង​ចុះ​ថ្ងៃ​ទី​០២ ​ធ្នូ​នេះ​ថា​ ក្នុង​ដំណាក់កាល​នៃ​ការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ ជាមួយ​ជំងឺ​កូ​វីដ​-១៩ ”​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​” ក្រសួង​អប់រំ​បាន​អនុញ្ញាតឱ្យ​ចាប់ផ្តើម​ដំណើរ ការ​រៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ដើម្បី​គាំទ្រ​ដល់​ដំណាក់កាល​នេះ​និង​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចរ​កម្ពុជា ក្រសួង អប់រំ យុវជន និង​កីឡា​សម្រេច​អនុញ្ញាតឱ្យ​បើក​ដំណើរការ​សកម្មភាព និង​សេវាកម្ម​នានា ដើម្បី​គាំទ្រ​ដល់​ដំណើរ ការរៀន​និង​បង្រៀន​ជា​លក្ខណៈ​បណ្តុំ នៅតាម​គ្រឹះស្ថានសិក្សា​ឯកជន។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​ក្នុង​នោះ​១. អនុញ្ញាត​ឱ្យមាន​សកម្ម​ភាព​កីឡា ដែលមាន​ការប៉ះទង្គិច ឬ​ការប៉ះពាល់​រូបរាងកាយ​តិចតួច រួមមាន លំ​ហាត់ប្រាណ អត្តពលកម្ម ការ​ហែល​ទឹក កីឡា​វាយ​សី​។​

អានបន្ថែម

Comments