ច្បាប់ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូលៗ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។
ក្នុងព្រះរាជក្រមដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃព្រះមហាក្សត្រឡាយព្រះហស្តលេខាតទៅ។
អានបន្ថែម https://www.cambodiadaily.com/2021/11/05/18/02/57727/

