គ្រឿងផ្សំ
-ផ្នែកសាច់ (ត្រីអណ្ដែង កន្លះគីឡូ សាច់ជ្រូក 3 ខាំ)
-បន្លែ ល្ហុង ផ្លែល្ពៅ ផ្លែចេក ផ្លែខ្នុរខ្ចី ត្រប់ បន្លែស្លឹក ម្រុម ម្រះ ផ្ទី ស្លឹកបាស់
-អង្ករលីង កន្លះចានចង្កឹះ
-ប្រហុក 1ស្លាបព្រាបាយ
-ទឹកត្រី 2ស្លាបព្រាបាយ
-ស្ករត្នោត 1ស្លាបព្រាបាយ
-ម្សៅស៊ុប 1ស្លាបព្រាបាយ
-ខ្លាញ់ 2ស្លាបព្រាបាយ
-គ្រឿងបុករួច (គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស)
-ខ្ទិះដូង(មិនដាក់ក៏បាន)
វិធីធ្វើ
1.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវ កិន ឬ បុកឲ្យម៉ដ្ឋ។
2.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ប្រហុក និងគ្រឿងហើយដាក់ ឆាឲ្យឈ្ងុយ ទើបដាក់ត្រី និងសាច់ជ្រូក អង្ករលីង ទឹកត្រី ស្ករត្នោត ម្សៅស៊ុប កូរឲ្យឡើងឆ្ងុយ សឹមដាក់ទឹកខ្ទះដូងទីពី (ខ្ទិះចុង) ឲ្យល្មមតាមចំនូលចិត្ត (ខាប់ ឬរាវ)តែកុំឲ្យរាវពេក ព្រោះត្រូវបន្ថែមខ្ទិះដូងទីមួយ (ក្បាលខ្ទិះ) ទៀតទុកឲ្យពុះ ។ ដាក់ល្ពៅ ល្ហុង ចេក ខ្នុរ ត្រប់ រំងាស់ឲ្យឆ្អិនបន្លែ ។ បន្ថែមក្បាលខ្ទិះចូល ទុក្ខឲ្យពុះ រួចភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុម ម្រះ និងស្លឹកផ្ទីចូលជាការស្រេច។
បន្លែអាចដាក់បានច្រីនមុខតាមចំនូលចិត្ត ( ត្នោត ត្រប សណ្តែកគូ ផ្លែម្រះផ្កាល្ហុង ត្រប់)

