នៅក្នុងជិវិតប្រចាំថ្ងៃគេបានប្រៀនធៀប គំនិត ទៅនឹងមេឃ ព្រោះមេឃតំណាងឲ្យភាពខ្ពង់ខ្ពស់ ឯ ប្រាជ្ញា ប្រៀបធៀបទៅនឹងដី ដោយដីតំណាងឲ្យភាពអន់ថយនៃជីវីត។
អ្នកមានប្រាជ្ញា គឺជាមនុស្សឆ្លាតវៃ រហ័សរហួន ក្នុងវិជ្ជាជីវៈផ្សេងៗ ពូកែរកស៊ីផ្សេង។ គេដឹងក្នុងការកស៊ីយ៉ាងនេះខាត រកស៊ីយ៉ាងនោះចំណេញ។ ធ្វើបែបនេះចំណេញច្រើន ធ្វើបែបនោះ ចំណេញតិច។ គេចេះវិធីរកលុយបានយ៉ាងាយតែត្រង់គំនិតទុកដាក់ និងប្រើប្រាស់ (លុយនោះ) ឲ្យមានប្រយោជន៍ និងខ្លឹមសារ គេមិនដឹងគួរធ្វើយ៉ាងណាឡើយ។
ភាពខ្ពង់ខ្ពស់របស់ជីវិត មិនមែនបញ្ជាក់ត្រឹមការមានសម្ភារៈប្រើប្រាស់ប្រណិតៗ និងថ្លៃៗនោះទេ ។ ភាពខ្ពង់ខ្ពស់ក្នុងជីវិត គឺត្រូវបញ្ជាក់ ដោយឧត្តមភាពរបស់ជីវិត។ ការមានប្រាជ្ញាឆ្លាតវៃបែបនេះ ត្រូវបានគេប្រៀបធៀបទៅនឹងដី ដែលជាភាពអន់ថយនៃជិវិត ។
ក្នុងការដែលមនុស្សយើង កំពុងរស់រានមានជីវិត គំនិត ជាអាវុធ ដ៏មានថាមពល ដែលកេត្រូវប្រើ ដើម្បីខ្បាំងនឹងការរស់នៅ ស្វែងរកទ្រព្យសម្បត្តិ ផ្ទះសម្បែង កិត្តិយស កេរិ៍ឈ្មោះ អំណាចចំនេះដឹង ឫ ភាពហ៊ឺហាផ្សេងៗ ពោលគឺឧត្តមភាពនៃជិវិត មកឧ្យខ្លួនឯង។ ជាក់ស្ដែងមានកត្តាច្រើនយ៉ាងដើម្បីស្វែងរកទ្រព្យសម្បត្តិបាន។ សមត្ថភាព ប្រកបដោយចំនេះដឹងខ្ពស់ ជាកត្តានាំមុខក្នុងការស្វែងរកទ្រព្យសម្បត្តិ ។តម្រូវការរបស់មនុស្ស មិនមែនមានតែ លុយ ឡាន ផ្ទះ..... នោះទេ ។មនុស្សត្រូវការ កិត្តយសកេរិ៍ឈ្មោះ អំណាច ចំនេះដឹង ព្រមទៅនឹងភាពហ៊ឺហាផ្សេងៗ នោះជាឧត្តមភាពដ៏ខ្ពង់ខ្ពស់នៃជីវិត ហើយវាជាអ្វីដែលមនុស្សស្វែងរក ដើម្បីបំពេញន័យឲ្យការស់នៅ។ ការរស់នៅ ដោយមានគ្រឿងឥស្សរិយយសយ៉ាងនេះ ទើបមានន័យបំផុតក្នុងភាពជាមនុស្ស។
ចំណែកមនុស្សដែលមានប្រាជ្ញា តែងសម្លឹងឃើញ ត្រឹមសម្ភារៈប្រើប្រាស់ប្រណិតៗ និងថ្លៃៗ តើអស្ចារ្យត្រង់ណាទៅ? សូមកុំភ្លេចថារបស់ទាំនោះ សូម្បីមនុស្សគ្មានគុណធម៌ ជាមនុស្សគម្រក់អាក្រក់បំផុត ក៏គេអាចរកបានមកឲ្យខ្លួនគេបានដែរ ចាំបាច់និយាយថ្វីដល់មនុស្សមានគំនិត សមត្ថភាព និងចំនេះដឹងខ្ពស់នោះ។ ពូកែតែខាងរកស៊ី រកលុយ តែមិនជំនាញក្នុងការប្រើប្រាស់លុយ នោះមិនមែនជាភាពមហិមាអស្ចាច្យអ្វីឡើយ។ ឆ្លាតបានត្រឹមតែជាអ្នកធ្វើការឲ្យគេ នោះគេមិនហៅថា ជាមនុស្សខ្ពង់ខ្ពស់ដែរ។ ផ្ទុយមកវិញ បើមនុស្សមានប្រាជ្ញា ហើយប្រកបដោយគំនិត ចេះច្នៃប្រឌិត និងស្ថាបនាខ្លួន ដោយប្រាជ្ញា និងគំនិតខ្លួនឯងនោះ ទើបគេទទួលបានជោគជ័យ និងអស្ចារ្យ៕

