ជីវិតជាបញ្ហាពិបាកស្មុកស្មាញ តស៊ូជំនះគ្រប់ឧបសគ្គ ទប់ទល់នឹងស្ថានភាពគ្រប់បែបយ៉ាង និងការប្រកួតប្រជែងដែលតែងតែមានទំនាក់ទំនង់គ្នាទៅវិញទៅមកខានពុំបានឡើយ ។ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល បុគ្គលនិងសហគមន៍ គ្រួសារនិងសហគមន៍ ឬសង្គមជាតិទាំងមូលរមែងតែងតែប៉ះទង្គិចគ្នា ផ្នែកផ្លូវកាយ ផ្លូវចិត្ត សតិអារម្មណ៍ បន្តិចបន្តួច ដែលជារឿងធម្មតា ។ តែដើម្បីឲ្យទំនាក់ទំនងនេះស្ថិតស្ថេរ យើងត្រូវយោគយល់ អធ្យាស្រ័យ មានភាពស្មោះត្រង់ ធ្វើអំពើល្អ សុចរិតមិនបំពាន រំលោភសិទ្ធអ្នកដទៃ ឬកេងប្រវ័ញ្ចលើដៃគូម្ខាងទៀត ដោយប្រើល្បិចបោកបញ្ឆោត កេងយកចំណេញ ផិតក្បត់ក្នុងប្រការណាមួយ នោះពុំមានស្ថិរភាពមិត្តភាពឡើយ ៕

