ជីវិត

P

ជីវិត ត្រូវទាមទារដោយលក្ខខ័ណ្ឌជារួមមួយ គឺការរស់នៅប្រកបដោយទ្រព្យសម្បត្តិ សេចក្តីថ្លៃថ្នូរ ចំណេះវិជ្ជា និងគ្រឿងសម្ពារៈដទៃទៀត ដូចជាគ្រឿងប្រើប្រាស់លម្អ ជីវិត មានដូជា រថយន្ត ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ និងរបស់ដទៃផ្សេងទៀត ជាច្រើនទៀត ជារបស់ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅរបស់មនុស្ស ។ ក្នុងកាលដែលមនុស្សមិនមានអ្វីៗទាំងអស់នេះ ជាប់នៅក្នុងខ្លួនទេ ក្នុងកាលនោះ អ្នកដទៃជិតខាង និងមនុស្សទាំងឡាយក្នុងសង្គម ពួកគេ នឹងមិនផ្តល់តម្លៃឲ្យយោះងឡើយ ។ 

សេចក្តីព្យាយាមក្នុងការងារ ដើម្បីឆ្ពោះទៅយកអ្វី ដែលយើងចង់បាន ជាសំខាប់ជាងគេក្នុងជីវិត នោះជាកិច្ចដែលយើងត្រូវធ្វើដោយការតាំងចិត្តយ៉ាងមាំ មិនខ្ចីខ្ជា ជាអ្នកមានសតិរលឹកដាស់តឿនខ្លួនឯងជានិច្ច ជាដរាបរៀងទៅ ដោយព្រោះហេតុថា ៉ ក្នុងជីវិតនៃមនុស្ស ការប្រាសចាកសេចក្តីព្យាយាម ស្មើគ្នានឹងការគ្មានអ្វីៗ គ្រប់យ៉ាងក្នុងជីវិត " ។ 

Comments