សុខភាព( ជំងឺពុកឆ្អឹង)

P

ជំងឈឺពុកឆ្អឹង៖ មិន​ថា​ពូជ​សាសន៍​អ្វី​នោះ​ទេ ​គឺ​អាច​កើត​ជំងឺ​នេះ​ទាំង​អស់​ តែ​ជាក់ស្តែងមនុស្ស​ស្រី​ងាយ​កើត​ជំងឺ​​នេះ​ជាង​ប្រុសៗ។ ​ស្ត្រី​ក្នុង​ទ្វីប​អាស៊ី​ និង​ពូជ​សាសន៍​ស្បែក​ស ​ស្ត្រី​ចំណាស់​​អស់រដូវ ​គឺ​ងាយ​រង​គ្រោះ​ជាងគេ។ 

សញ្ញាជំងឺ​ពុក​ឆ្អឹង មានកម្ពស់​ថយចុះ ​ភាគ​ច្រើន​មាន​ការ​ឈឺ​ចាប់​ចង្កេះ​ ក ​ខ្នង​គមទៅ​មុខ កម្ពស់​ចុះ​ទាប ហើយ​សញ្ញា​បាក់​ឆ្អឹង​ដំបូង ​មាននៅ ឆ្អឹង​ជំនីរ ក​ដៃ ​និង​ត្រគាក។ ឆ្អឹង​ខ្នង​អាច​ស្រុត​ ឬ​បាក់​ ស្រាំ បង្ក​ទៅ​ជា​ពិការភាព​ធ្ងន់ធ្ងរ។

ស្រីៗ​ទាំង​អស់​គួរ​តែ​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ ​បើ​មាន​សញ្ញាអស់​រដូវ​លឿន​ពេក​ អាច​ត្រូវ​លេប​ថ្នាំ​ស្តេរ៉ូអ៊ីត ​ក្នុង​ករណី​មាន​ឪពុក​ម្ដាយធ្លាប់​បាក់​ឆ្អឹង​ត្រគាក​ពី​មុន​មក។

ការព្យាបាល​

ផ្លាស់​ប្ដូរ​របៀប​រស់​នៅដូចជា​ ហាត់​ប្រាណ​ដើម្បី​បង្កើន​ថាមពល​សាច់ដុំ ​ឈប់​ជក់​បារី ឈប់​ផឹក​ស្រា កែប្រែ​របប​អាហារល្អចំពោះ​សុខភាព ​ជា​កត្តាអាច​កាត់​បន្ថយ​ហានិភ័យជំងឺ​ពុក​ឆ្អឹងបាន។

ផឹក​កាល់ស្យូម​បន្ថែម​ ១២០០ មីល្លីក្រា/ថ្ងៃ​ និង​វីតាមីន D​ ៨០០​ អាយ​យូ​ (IU) ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ។ ថ្នាំ​ផ្សេង​ទៀត ​ដូចជា​ Alendronate និង​ថ្នាំ​បំប៉ន​ឆ្អឹង អាច​ជួយ​បាន​ដូច​គ្នា។

រៀបចំ​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​វីតាមីន​ សារធាតុ​ខនិជ អាច​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ហាត់​ប្រាណ​ សមស្រប ​(ហាត់​រក្សា​លំនឹង​រាងកាយ តែ​មិ​នត្រូវ​ហាត់​ខ្លាំង​ពេក​ទេ ព្រោះ​ឆ្អឹង​អាចទ្រាំ​ទ្រ​មិនបាន) ដើម្បី​ការពារ​បាក់​ឆ្អឹង​។ មិន​​តែ​ប៉ុណ្ណោះ​គ្រូពេទ្យ​ ​អាច​នឹង​ផ្ដល់​ថ្នាំ​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង ​និង​បន្ថយ​ហានិភ័យ​​បាក់​ឆ្អឹង​បាន​ ហើយ​ថ្នាំ​ដទៃ​ទៀត​ដូចជា​ ថ្នាំ​អ័រម៉ូន​អឺស្ត្រូហ្សែន ថ្នាំ​អ័រម៉ូន Calcitonin និងអ័រម៉ូន​ប៉ារ៉ា​ទីរ៉ូអ៊ីត សុទ្ធ​តែ​មានប្រ​យោជន៍។

Comments