ក្រោធខឹងគឺជាភ្លើងដុតខ្លួនឯង។ បុគ្គលដែលពូកែខឹងរមែងមិនជាទីស្រឡាញ់ពេញចិត្តនៃមនុស្សគ្រប់គ្នា ថែមទាំងធ្វើឲ្យវិនាសអន្តរាយដោយប្រការផ្សេងៗទៀតផង។ ពាក្រខ្មែរពោលថា ៉ខឹងខុស ខឹងខាត ៉ដូច្នេះគ្រប់ៗគ្នាត្រូវព្យាយាមខាំមាត់សង្កត់ចិត្ត អត់ទ្រំ កុំបញ្ចេញអាការៈខឹងក្រោធទាំងកំរោលឡើយ។
ការខឹងក្រោធបណ្ដាលមកពី ៖
- ខឹងព្រោះគេធ្វើឲ្យខូចខាតប្រយោជន៍។
- ខឹងព្រោះគេធ្វើអំពើមិនជាប្រយោជន៍ដល់អ្នកដែឡយើងស្រឡាញ់ុ។
- ខឹងព្រោះគេធ្វើល្អជាមួយមនុស្សដែលយើងស្អប់។
- ខឹងព្រោះរឿងផ្សេងៗដូចជា ដើរជំពប់ជើងនឹងថ្ម ហើយខឹងថ្មជាដើម។
ទោសរបស់អ្នកខឹង
- កើតទុក្ខ ក្ដៅក្រហាយក្នុងចិត្ត ដេកមិនលក់បក់មិនល្ហើយ។
- កេរិ៍ឈ្មោះមិនល្អ។
- បាត់បង់ទ្រព្រសម្បត្តិដូចជា ពេលខឹង បោកចាន បោកឆ្នាំង ដុតផ្ទះជាំដើម។
- ពណ៌សម្បុលមិនល្អ មុខក្រហម ក្រញេរក្រញូវ ចិញ្ចើមជ្រួញ។
- ធ្លាក់ទៅអបាយភូមិ។
វិធីលះកាខឹងក្រោធ ៖
- ពិចារណាដល់អំពើល្អរបស់អ្នកដែលយើងខឹង ដែលធ្លាប់មានចំពោះយើង ដូចជាពេលខឹងនឹងឪពុកម្ដាយជាដើម។
- ផ្សាយមេត្តាចិត្ត អាណិតស្រឡាញ់មនុស្សគ្រប់រូប យល់ថានរណាក៏មិនចង់ខុសដែរ អ្នកណាក៏មិនចងឲ្យគេស្ដីបន្ទោសដែល។
- ពិចារណាថាសត្វមានកម្មរបស់ខ្លួន គឺយើងទទួលផលមិនល្អពីអតីត ទើបត្រូវគេបើកប្រាស់ជាដើម។
- ចេះពិចារណារកឬសគល់ ឲ្យបានត្រឹមត្រូវ។
- សេពគប់មនុស្សណាដែលពូកែអតើធុន ព្រោះគេអាចជួយដាស់តឿនយើងបាន។
- និយាយរឿងសប្បាយៗ កុំនិយាយរឿងនាំឲ្យខឹង

