គ្រឿងញៀន

P

ស្ទឹងត្រែងៈ កម្លាំង​វរៈសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៧០១ ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា បង្ក្រាបបាន​នូវ​គ្រឿងញៀន​ចំនួន ១៦៦,៩០៦ ​គីឡូក្រាម ដែល​ដឹក​តាម​ទូក​ឆ្លងដែន​ចូលមក​ពី​ប្រទេស​ឡាវ ខណៈ​ជនសង្ស័យ​ចំនួន​ ៤៩ ​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៩ ​ករណី​នៅ​ទូទាំង​ប្រទេស​។

បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ១៩ ​និង​ ៣០ ​នាទី កម្លាំង​វរៈសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៧០១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាបបាន​នូវ​គ្រឿងញៀន​ចំនួន ១៧០ ​ដុំ ស្មើនឹង​ ១៦៦,៩០៦ ​គីឡូក្រាម ដែល​ដឹក​តាម​ដង​ទន្លេមេគង្គ (​ព្រំដែន​ទឹក​កម្ពុជា-ឡាវ​) នៅ​ចំណុច​កោះល្ង ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​។

អានបន្ថែម https://www.postkhmer.com/national/2021-11-26-1204-227448.html

Comments