អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Indiana បានរកឃើញថា SARS-CoV-2 ឬប្រភេទថ្មីនៃមេរោគឆ្លង អាចបណ្ដាលឲ្យមនុស្សបាត់បង់ម៉ាសឆ្អឹង យ៉ាងឆាប់រហ័ស។ ទោះបីការឆ្លងមេរោគមានរោគសញ្ញាស្រាលក៏ដោយ ហើយការថយចុះនៃទំហំឆ្អឹង ច្រើនតែរួមជាមួយនឹងជំងឺពុកឆ្អឹង ដែលធ្វើឲ្យឆ្អឹងផុយ និងងាយបាក់ គុណវិបត្តិនឹងធ្លាក់មកលើមនុស្សចាស់ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ យ៉ាងងាយស្រួល និងទំនងជាវិវត្តទៅជាផលវិបាកដោយសារជំងឺពុកឆ្អឹង។
ក្រុមមួយទៀត គឺកុមារឆ្លងកូវីដ អាចប៉ះពាល់ដល់ការកសាងម៉ាសឆ្អឹង ជាធម្មតាម៉ាសឆ្អឹងមិនឈប់លូតលាស់ទេ រហូតឈានដល់កម្រិតកំពូលនៅអាយុ ២៥ ឆ្នាំ។

