មូលហេតុស្អប់អំពើល្អ ៖
- មិច្ឆាទិដ្ឋិ យលខុសមិនជឿថាមានបាប មានបុណ្យ មិនជឿថាធ្វើបាប បានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខ។
- មិច្ឆាសង្គប្ប: ត្រិះរិះខុសគឺ គិតរកការសប្បាយតាមផ្លូវអបាយមុx ឬតាមការជិះជាន់កេងប្រវេញ ធ្វើបាបអ្នកដទៃ។
- មិច្ឆាវាចា និយាយពាក្យខុស គឺនិយាយពាក្យភូតកុហុស ញុះញង់ ស៊កសៀតបំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ
- មិច្ឆាកម្មន្ត: ធ្វើការអារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
- មិច្ឆាអាជីវ: ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។
- មិច្ឹាវាយាម: ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការណាដែលមិនត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។
- មិច្ឆាសតិ: រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងនោះ។
- មិច្ឆាសមាធិ: តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុស មិនត្រូវទំនង។
កាលបើអ្នសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហររឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីមិនបានសម្រេចឡើយ៕

