អ្នកខ្លះការពិចារណាឃើញមនុស្សអាក្រក់ បែរជាសរសើរលើកជើង បុគ្គលប្រភេទនេះនឹងមានអន្តរាយ ធ្លាក់ទៅអបាយមុខមិនខាន។ ការសរសើរខុសមាន៤យ៉ាង៖
- សរសើរមនុស្សមិនគួរសរសើរ ដូចជាសរសើរមនុស្សពូកែជេរ ពូកែវាយតប់ ពូកែលួចជាដើម។
- និន្ទារមនុស្សដែលគួរសរសើរ ដូចជារិះគន់ចំអែរចំអន់ បន្ទុចបង្អាប់អ្នកប្រព្រឹត្តល្អ សមរម្យ គោរពចាស់ទុំ
- គោរពមនុស្សដែលមិនគួរគោរពដូចជា បងធំ ដែលជាមនុស្សកាច់សាហាវឃោរឃៅ គ្មានមេត្តាជាដើម។
- មិនគោរពមនុស្សដែលគួរគោរពដូចជា មិនគោរពចាស់ព្រឹទ្ធាចារ្យ គ្រូបង្រៀន មាតាបិតាជាដើម។
អ្នកដែលសើរសើរខុសរឿងយ៉ាងនេះគ្មានវាសនាល្អទេ ព្រោះថាមនុស្សដែលខ្លួនចូលចិត្ត សុទ្ធតែជាមនុស្សអាក្រក់ទាំងអស់ ដូចជាសុភាសិតពោលថា ៉រុយចូលចិត្តតែលាមក មនុស្សអាក្រក់ចូលចិត្តតែពាល ៉៕

