ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron

P

ក្រុមហ៊ុនឱសថ Pfizer-BioNTech បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេមិនប្រាកដថា តើវីរុសបំប្លែងខ្លួនថ្មី Omicron អាចគេចផុតពីវ៉ាក់សាំងរបស់ពួកគេបានឬអត់នោះទេ ប៉ុន្តែសន្យាថា នឹងបង្កើតវ៉ាក់សាំងថ្មីប្រឆាំងនឹងមេរោគនេះក្នុងរយៈពេលប្រហែល ១០០ ថ្ងៃ ។

ដោយដកស្រង់ចេញពីសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន សារព័ត៌មាន Fox Business បាននិយាយកាលពីថ្ងៃសុក្រថា “នៅក្នុងព្រឹត្តិការណ៍ដែលវីរុសបំប្លែងខ្លួនអាចគេចពីវ៉ាក់សាំង ក្រុមហ៊ុន Pfizer-BioNTech រំពឹងថានឹងអាចបង្កើត និងផលិតវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្មី ក្នុងរយៈពេលប្រហែល ១០០ ថ្ងៃ បើមានការយល់ព្រមពីនិយ័តករ” ។

ក្រុមហ៊ុន Pfizer-BioNTech បាននិយាយថា ពួកគេរំពឹងនឹងមានទិន្នន័យបន្ថែមលើវីរុសបំប្លែងខ្លួន Omicron ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ហើយបានកត់សម្គាល់ពីមេរោគនេះខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលបានសង្កេតពីមុន។

អានបន្ថែម https://www.kampucheathmey.com/global-news/237050/

Comments