កម្ពុជា​ស្នើឱ្យ​ប្រទេស​វៀតណាម ​បើក​ជើងហោះហើរ​

P

 កម្ពុជា​បាន​ស្នើ​វៀតណាម​ក្នុង​ការជំរុញ​ឱ្យ​មាន​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​វៀតណាម​ឡើងវិញ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ​ក្រោយ​ប្រទេស​វៀតណាម​បាន​ផ្អាក​ការហោះហើរ​ក្រោយ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ នៅ​វិមាន​សន្តិភាព​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ នៅក្នុង​ករណី​ដែល​ប្រទេស​វៀតណាម​អនុញ្ញាត​ឱ្យ​បើក​ជើង​ហោះ​ឡើងវិញ នោះ​ក្រុមហ៊ុន​វៀតណាម​អ៊ែរឡាញ (Vietnam airline) ​គ្រាន់តែ​ដាក់​ស្នើ​ជា​ការស្រេច​។

លោក​បញ្ជាក់​៖ «​ការហោះហើរ​តាម​វៀតណាម ភ្ញៀវទេសចរ​អាច​ជួប​ការលំបាក​បន្តិច ដោយសារ​តែ​ប្រទេស​នេះ តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៨ ​ថ្ងៃ នៅពេល​ដែល​ត្រឡប់​ពី​កម្ពុជា​ទៅកាន់​វៀតណាម​វិញ​»​។

អានបន្ថែម https://www.postkhmer.com/business/2021-11-26-1033-227428.html

Comments