ខ្ញុំយល់ថាការស្គាល់ខ្លួនឯង កែជាវិញ្ញាសាដែលខ្ញុំបានឆ្លងកាត់មកយ៉ាងពិបាកបំផុត។ ឱ្យតែមានគេសួរថា ខ្ញុំចង់ធ្វើអ្វី ខ្ញុំក៏ទទួលបានសម្ពាធមួយភ្លាម នោះគឺជាភាពមិនច្បាស់លាស់។
ជាច្រើនលើកច្រើនសារ ខ្ញុំតែងតែសាកល្បងធ្វើការងារដែលខ្ញុំចង់ធ្វើ តែចុងក្រោយខ្ញុំក៏បោះបង់វិញ ពេលបានប្រឡូកក្នុងការងារទាំងអស់នោះមួយរយៈរួចមក ខ្ញុំក៏នឿយណាយ ធុញថប់លែងចង់បន្ដធ្វើការងារនោះ។ ហត់នឹងរឿងដដែលៗនោះពេក ខ្ញុំក៏គិតចង់រស់នៅទៅតាមវេលារស់ដោយឈប់ខ្វល់ពីក្ដីស្រមៃទាំងអស់ តែខ្ញុំក៏ត្រូវរស់ជាមួយនឹងការអត់ទ្រាំ រស់ជាមួយអារម្មណ៍តានតឹងមិនចេះចប់។


