កុំគិតច្រើនពេក

កុំគិតច្រើនពេក
កុំចំណាយពេលវេលាដ៏មានតម្លៃរបស់យើងទៅគិតច្រើនពេកពីសម្តីរបស់អ្នកដទៃដែលធ្វើឱ្យយើងបាក់ទឹកចិត្ត ឬធ្វើឱ្យយើងមិនមានអារម្មណ៍ល្អក្នុងការបន្តដំណើរទៅរកក្តីស្រមៃយើង។ អ្នកដទៃគឺគ្រាន់តែជាអ្នកដទៃ គេមិនបានមករស់ជំនួសយើង ឬជួយដកដង្ហើមជំនួសយើងឱ្យរស់បានទេ។ 
អ្វីដែលសំខាន់តើយើងបានស្គាល់ខ្លួនឯងច្បាស់ប៉ុនណា តើយើងហ៊ានជម្នះគ្រប់យ៉ាងដើម្បីធ្វើរឿងដែលយើងចង់ធ្វើឬទេ? បើនៅតែខ្លាចមុខ ខ្លាចក្រោយ ខ្លាចអ្នកនេះរិះគន់ ខ្លាចអ្នកនោះថាមិនសម តើពេលណាយើងនឹងអាចរស់នៅក្នុងជីវិតមួយដ៏មានសេរីភាព(ផ្លូវចិត្ត) សម្រាប់ខ្លួនឯង?

Comments

dexterous

គិតតិច ធ្វើច្រើន។ 👍