«ជំនាញអាចបង្កើតចំណូល» ពិភពលោកហាក់ព្រួយបារម្ភជាខ្លាំងនៃកំណើនមនុស្សជាតិដែលចាប់ផ្ដើមភ័យព្រួយរឿងគ្មានការងារធ្វើ ក្រោយអ្នកវិទ្យាសាស្ដ្របង្កើតបានមនុស្សយន្ដ (AI) និងបច្ចេកវិទ្យាជាច្រើនទៀតដើរដោយ System មិនត្រូវការមនុស្ស។ ដូច្នេះយុវជនជំនាញក្រោយ ចង់មានការងារចំណូលខ្ពស់ កុំមើលរំលងជំនាញទាំង១០ខាងក្រោមនេះ
ជាអ្នកឌីស្សាញ អ្នកត្រូវគិតថាមិនមែនមានតែ Photoshop ហៅថាចេះដែរទេ នៅមានកម្មវិធីស៊ីជម្រៅច្រើនទៀតណាស់ សួរថាមានមនុស្សច្រើនទេដែលចេះ គឺចេះត្រឹមប្រើប្រាស់បាន តែបើប្រើការទៅលើកម្មវិធីធំៗ គឺកម្រមានអ្នកចេះណាស់ ដូច្នេះហើយជំនាញនេះត្រូវប៉ាន់ខ្លាំងណាស់ក្នុងពេលឥលូវ និងទៅអនាគត។
២/. អាយធី ( Information Technology )៖ ដោយសារតែតម្រូវការលើប្រព័ន្ធបច្ចេកវិទ្យាកាន់តែខ្លាំង ជំនាញ IT ត្រូវបានគេលើកស្ទួយខ្លាំងបំផុតព្រោះគ្រប់បណ្ដាប្រទេសល្បីៗត្រូវការអ្នកចេះ IT ដើម្បីគ្រប់គ្រង Data ជៀសវាងមានគេវាយប្រហារ ឬ ប៉ះពាល់ដល់នយោបាយប្រទេសជាតិ ។
ការងារនេះគ្រប់ស្ថាប័ន និង អាជីវកម្មទូទៅថ្ងៃមុខគឺត្រូវការអ្នកចេះ IT ដើម្បីជួយជ្រំជ្រែងការគ្រប់គ្រងការងារ និងប្រព័ន្ធសុវត្ថិភាពក្នុងក្រុមហ៊ុន សាលារៀន មន្ទីពេទ្យ អង្ការ កន្លែងរកស៊ី និង តាមបណ្ដាកន្លែងធំៗដូចជា ព្រលានយន្ដហោះ ឬ តាមក្រសួងធំៗជាដើម ។
៣/. វិភាគទិន្នន័យ៖ ពិភពលោកសព្វថ្ងៃកំពុងដំណើរការដោយទិន្នន័យ មានបណ្តាញសង្គម ដោយសារមានទិន្នន័យ សង្រ្គាមនៅពេលបច្ចុប្បន្ននិងអនាគតគឺសង្រ្គាមលើអ៊ីនធឺណេត (Cyber War) ដើម្បីលួចទិន្នន័យ ដូចនេះ Data Analytics ឬជំនាញវិភាគទិន្នន័យជាជំនាញដែលមិនអាចខ្វះបាន ។
ចំនួននៃការងារផ្នែកវិភាគទិន្នន័យរំពឹងនឹងកើនឡើង ៣០% នៅ ៧ ឆ្នាំខាងមុខ អ្នកណាដែលមានសមត្ថភាពអាចវិភាគទិន្នន័យធំៗ និងផលិតជារបកគំហើញណាមួយ នោះពួកគេនឹងមានកន្លែងឈរជើងធ្វើការប្រកបដោយសុវត្ថិភាព ។
៤/. MMO៖ វិស័យ MMO (Make Money Online) ត្រូវប៉ាន់ខ្លាំងសម្រាប់ពិភពលោក វារកស៊ីបានតកូនចៅគ្រប់ជំនាន់ ដូចជា Facebook Ads , YouTube , Instagram Ads , Online Course , Agency Online រួមទាំងអ្នកដោះស្រាយបញ្ហាតាមអ៊ីនធើណែតជាដើម ដែលសុទ្ធតែការងារដុះស្លែរកស៊ីបានរហូត ទោះពេលខ្លះដេកផ្ទះក៏មានលុយចាយដែរ ហើយមិនខ្លាចគ្មានការងារធ្វើទៅថ្ងៃអនាគតនោះទេ ។
៥/. សេដ្ឋកិច្ច & ហិរញ្ញវត្ថុ៖ គ្រប់កន្លែងធ្វើការងារ តែងតែទាមទារអ្នកដែលចេះវិភាគទីផ្សារ មើលសេដ្ឋកិច្ចអា���ឲ្យការរកស៊ី ឬ ក៏ប្រទេសមួយដើរបានលឿនដល់កម្រិតណា គឺត្រូវការអ្នកចេះសេដ្ឋកិច្ចដើម្បីចូលរួមការងារទាំងអស់នេះ ។
ហិរញ្ញវត្ថុវាស្ទើរតែ ៨០% នៃមនុស្សទៅហើយដែលមិនទាន់ចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬ នៅតាមក្រុមហ៊ុនធំៗ គ្រប់ស្ថាប័នតែងតែត្រូវការអ្នកជំនាញហិរញ្ញវត្ថុ បើទោះនិន្នាការទៅថ្ងៃអនាគតគ្រោងកាត់បន្ថយបុគ្គលិក គណនេយ្យ ដោយជំនួសមកវិញដោយ AI ឬ System ក៏ដោយ ។
៦/. ទំនាក់ទំនង៖ ការងារទំនាក់ទំនង មនុស្សយន្ដអាចធ្វើការងារបានតែក្នុងក្រុមហ៊ុន និងតែមួយកន្លែងប៉ុណ្ណោះ តែទំនាក់ទំនងខាងក្រៅ គឺនៅត្រូវការមនុស្សដដែល ព្រោះមិនអាចពឹងលើ AI បានគ្រប់ពេលនុះទេ តែអ្នកក៏ត្រូវមានជំនាញនេះឲ្យខ្លាំងផងដែរ ទើបរកស៊ីទាន់គេ ។
៧/. ជំនាញផ្នែកលក់ និងទីផ្សារ៖ ការងារនេះបច្ចុប្បន្នមិនត្រឹមតែមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការងារនេះនឹងឆ្លើយតបទៅនឹងតម្រូវការនៃការនាំចូលនៃផលិតផល ដែលទាមទារឲ្យមានជំនាញផ្នែកលក់ និងទីផ្សារ។
៨/. គ្រប់គ្រងធនធានមនុស្ស៖ តម្រូវឲ្យមានសមត្ថភាពខ្ពស់ ប៉ុន្តែក្នុងប្រទេសកម្ពុជា នៅតាមបណ្តាក្រុមហ៊ុន ឬស្ថាប័នមួយចំនួនភាគច្រើន អ្នកគ្រប់គ្រងធនធានមនុស្សជាជនជាតិបរទេស។ ដូច្នេះយុវជនកម្ពុជា គួរងាកមកចាប់អារម្មណ៍លើការងារនេះ និងធ្វើខ្លួនឲ្យមានភាពជាអ្នកដឹកនាំ។
៩/. វិស្វករ ឬអ្នករចនាម៉ូដអគារ៖ ការវិនិយោគទុននឹងនាំឲ្យមានកំណើននៃការសាងសង់អគារនៅក្នុងប្រទេសកម្ពុជា។ ការលូតលាស់ផ្នែកសំណង់នឹងទាមទារឲ្យមានតម្រូវការផ្នែកវិស្វករ គូសប្លង់ រចនាប្លង់ និងតុបតែងនៅក្នុងអគារ។ ជំនួសដោយការជួលវិស្វករពីក្រៅប្រទេស យុវជនដែលមានជំនាញនេះនឹងមានឱកាស។
១០/. ជំនាញទន់ ឬគេនិយមហៅថា Soft Skill៖ ជំនាញទន់គឺ សំដៅទៅលើជំនាញដែលទាក់ទងដូចជា គំនិតច្នៃប្រឌិត ទស្សនៈវិទ្យា យុទ្ធសាស្ត្រ កាស្រមើលស្រមៃ និងចក្ខុវិស័យ ហើយក៏មានជំនាញត្រិះរិះពិចារណា ជំនាញដឹកនាំ ជំនាញគ្រប់គ្រងពេលវេលា ទំនាក់ទំនង ដោះស្រាយបញ្ហា ជំនាញប្រឹក្សាយោបល ជំនាញស្ដាប់ និងជំនាញផ្សេងៗជាច្រើនទៀត ដែលជំនាញទាំងអស់សុទ្ធសឹងបច្ចេកវិទ្យាមិនអាចធ្វើបាន ។ នេះបើយោងទៅតាមសម្ដីលោក Jack Ma មហាសេដ្ឋីមាឌល្អិតចិន និងស្ថាបនិកក្រុមហ៊ុនយក្ស Alibaba ។

