សាសនាជាឧបករណ៍នយោបាយ

ដោយសំអាងទៅលើពុទ្ធសាសនាថេរវាទ ជាមូលដ្ឋាននៃបដិវត្ដន៍ អ្នកបដិវត្ដន៍ខ្មែរក្នុងសតវត្សទី១៤ អាចបំបះបំបោរ ធ្វើ​ចលនា និង​រំលំ​របប​រាជា​និយម​។ ទស្សនៈ ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ថេរ​វាទ ដែលមានខ្លឹមសារខុស អំពីព្រហ្មញ្ញសាសនា និងព្រះពុទ្ទសាសនាមហា​យាន បាន​នាំ​មក​នូវ​ឧត្ដម​គតិ​ថ្មី​មួយ​ទៀត ក្នង​ការ​រស់​នៅ យល់​ឃើញអ្វីដែលមាននៅក្នុងជីវិត និងសង្គមជាតិ។ គឺជាមូលហេតុធ្វើអោយប្រជានុរាស្រ្ដ​ខ្មែរ​ដែល​កំ​ពុង​តែ​មាន​ទុក្ខ​វេទ​នា រក​ច្រក​ដោះ​ស្រាយ រកក្ដីសង្ឃឹមមិនឃើញ នាំគ្នាជឿអនុលោមគោរព និងចូលចិត្ដយកមកប្រតិបត្ដិ​។ តែ​អ្នក​ដែល​ស្រ​លាញ់​អំណាច ក៏​ឆ្លៀត​យក​ព្រះ​ពុទ្ធ​សាសនា មក​ធ្វើ​ជា​ឧបករណ៍សំរាប់បំរើផលប្រយោជន៍ក្រុមបក្សពួករបស់គេដែរ។

Comments