#បើអ្នកធ្លាប់តូចចិត្ត....!

ខ្ញុំធ្លាប់តូចចិត្ត និងឆ្អែតចិត្តព្រោះតែវាសនាដ៏ស្មុគស្មាញរបស់ខ្លួន ប៉ុន្តែក្រោយមកខ្ញុំក៏ដឹងថា រឿងរ៉ាវដែលខ្ញុំធ្លាប់ជួបគឺជាទុនជីវិតដ៏សំខាន់ ដើម្បីក្លាយជាអ្នកនិពន្ធម្នាក់។ គ្រប់យ៉ាងសុទ្ធតែមានហេតុផល សុទ្ធតែមានប្រយោជន៍ ប៉ុន្តែយើងក៏ត្រូវរៀនប្រឈមមុខនឹងពួកវា ពោលគឺត្រូវមានគោលការណ៍រស់នៅ ដែលមិនងាយនឹងចុះចាញ់ឆាកជីវិត។
ខ្ញុំចង់ចែករំលែកដល់មនុស្សកំពុងជួបវិបត្តិទាំងឡាយ។ យើងនឹងយល់ថាឧបសគ្គជារឿងធម្មតា រីឯទុក្ខវេទនាគ្រាន់តែជាការឆ្លងកាត់ បន្ទាប់ពីយើងបានជួបវិបត្តិជីវិតឡើងស៊ាំទៅហើយ ហើយយើងក៏លែងតូចចិត្ត ព្រោះយើងដឹងពីអ្វីដែលត្រូវធ្វើបន្តទៀត។ ខ្ញុំមិនអាចធ្វើអ្វីឱ្យល្អឥតខ្ចោះទេ តែខ្ញុំត្រូវធ្វើឱ្យអស់ពីចិត្ត។

Comments

hossain
very good