#ព្យាបាលចិត្តដោយក្តីស្រឡាញ់

ដឹងទេ? ក្តីស្រឡាញ់ គឺជាថ្នាំព្យាបាលការឈឺចាប់គ្រប់យ៉ាង។ ពេលមនុស្សម្នាក់មានការឈឺចាប់ច្រើន នោះក៏ដោយសារតែពួកគេខ្វះនូវក្តីស្រឡាញ់ពីអ្នកដទៃ ហើយការដែលយើងមិនអាចផ្ដល់ក្ដីស្រឡាញ់ឱ្យនរណាម្នាក់ នោះពួកគេក៏នឹងទទួលបានការឈឺចាប់ដូចគ្នា។ មនុស្សគ្រប់គ្នាកើតមកមិនស្គាល់ថាក្តីស្រឡាញ់ជាអ្វីទេ ប៉ុន្តែយើងម្នាក់ៗ គឺត្រូវការវាហើយតែងតែចង់បានច្រើនបំផុតសម្រាប់ខ្លួនឯងទៀតផង។ មែនទែនទៅ គឺយើងតែងតែចង់បានច្រើនជាង អ្វីដែលយើងអាចឱ្យអ្នកដទៃជានិច្ច។

Comments