#ជីវិតមិនមែនចេះតែបក់ដូចជាខ្យល់ទេ

មានមនុស្សជាច្រើនតែងតែមានការប្រាថ្នានូវរឿងផ្សេងៗពីគ្នាហើយគ្រប់ការប្រាថ្នាអាចសម្រេចបានឬមិនបានអាស្រ័យលើយើង មិនមែន អ្នកផ្សេងឡើយ...។ យើងមានបំណងនិងការចង់បានរបស់ផ្សេងខុសគ្នាតែគ្រប់របស់ឬក៏បំណងដែលយើងចង់បានមិនប្រាកដថាយើងសមបំណងនោះឡើយ តែវាមិនខុសទេដែលយើងមានរឿងសមបំណងខ្លះនិងមិនសមបំណងខ្លះនោះ តែរឿងមួយដែលខុសនោះគឺយើងចេះតែមិនទទួលការពិត...។
មានរឿងច្រើនដែលយើងបានប្រាថ្នាហើយរឿងទាំងនោះយើងអ្នកសម្រេចចិត្តថាគួរតែធ្វើឱ្យបានឬយ៉ាងណា ។ ពេលខ្លះគួរតែកុំសន្យាថាធ្វើបានអីតែត្រូវតែបង្ហាញថាខ្លួនឯងអាចធ្វើបានគឺជារឿងដែលពិតសម្រាប់ខ្លួនឯងជាជាងសន្យាថានឹងធ្វើ ។ ពេលខ្លះយើងចេះតែសន្យាហើយចេះតែធ្វើមិនបានហើយរឹតតែពូកែសន្យាហើយចោលដូចជាខ្យល់ដែលជួនបក់ជួនស្ងប់ កុំធ្វើជាមនុស្សដែលជាខ្យល់បក់មកហើយក៏បាត់ បាត់ហើយក៏មកអី !

Comments