ញុំព្យាយាមស្វែងយល់អំពីជីវិតខ្លួនឯង ហើយតែងតែសួរខ្លួនឯងថា

ខ្ញុំព្យាយាមស្វែងយល់អំពីជីវិតខ្លួនឯង ហើយតែងតែសួរខ្លួនឯងថា  “តើគោលបំណងដែលខ្ញុំមានជីវិតនេះជាអ្វី ខណៈពេលដែលខ្ញុំកំពុងជាភ្ញៀវម្នាក់របស់ភពផែនដីនេះ?, តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីតបស្នងចំពោះការមកស្នាក់នៅលើភពផែនដីដ៏ស្រស់ស្អាតមួយនេះ?” 

ប្រសិនបើខ្ញុំផ្សងថា ត្រឹមតែសប្បាយរីករាយគ្រប់គ្រាន់ហើយ ប៉ុន្តែបន្ទាប់មកទៀតយ៉ាងម៉េចវិញ? ខ្ញុំគិតថា ការសប្បាយរីករាយជាអារម្មណ៍ ហើយខ្ញុំអាចនឹងមិនសប្បាយនៅមួយនាទីបន្ទាប់ ឬថ្ងៃបន្ទាប់បាន(ពីព្រោះអារម្មណ៍មិនអាចនៅនឹងមិនប្រែប្រួលបានទេ) ចំណែកសុភមង្គលវិញក៏មិនអាចធានាថានឹងនៅរហូតដែរ។ ចុះបើការស្វែងរកសុភមង្គលរបស់ខ្ញុំអាចធ្វើឱ្យអ្នកដទៃឈឺចាប់ តើខ្ញុំនឹងរីករាយទេ ចម្លើយប្រាកដជា"អត់"ហើយ។ 

ខ្ញុំគិតថា វាមានអ្វីផ្សេងទៀតក្រៅពីគ្រាន់តែចង់ស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង។ ការមានគោលបំណងដើម្បីរស់ ហើយនឹងការបង្កើតអត្ថន័យជីវិតគឺពិតជាសំខាន់។ តើជីវិតខ្ញុំអាចជាប្រយោជន៍អ្វីខ្លះចំពោះមនុស្សជាតិ? ពីព្រោះតាមរយៈទេពកោសល្យ ឬជំនាញដែលខ្ញុំមាន អាចធ្វើឱ្យមានប្រយោជន៍ដល់អ្នកដទៃ វានឹងក្លាយជាអត្ថន័យជីវិតដែលពិបាកកាត់ថ្លៃបាន។  ខ្ញុំរស់បាន១០ឆ្នាំបីដងហើយ ខ្ញុំក៏បានរកឃើញគោលបំណងនិងអត្ថន័យជីវិតរបស់ខ្ញុំផងដែរ-- នោះគឺ“ការសរសេរ និងនិងការចែករំលែក”។

Comments