របៀបធ្វើ​ តែស្លឹក​គ្រៃ🍵🌿

របៀបធ្វើ​ តែស្លឹក​គ្រៃ🍵🌿


គ្រឿងផ្សំ
- គល់ស្លឹកគ្រៃស្រស់ ៣ ដើម(កាត់​ខ្លីៗដំឲ្យបែក)
- ស្លឹក​តេីយ ៤ ដើម (ហាន់ខ្លីៗ)
- ទឹក 1 លីត្រ 
- ស្ករ ឬទឹកឃ្មុំ #របៀបធ្វើ​ 
-​ ដាំទឹកឱ្យពុះ ដាក់ស្លឹកគ្រៃ និងស្លឹកតេីយចូលដាំឱ្យពុះប្រហែល ១០-១៥ នាទីទៀត​ ឬរហូតដល់តែឡេីងក្រអូប​(បេីចង់​បាន​ក្លិន​ខ្លាំង​ចំអិន​រយៈពេល​ ២០-២៥​ នាទី​)។
- បន្ទាប់មកបន្ថែមស្ករ ឬទឹកឃ្មុំតាមការចង់បានកូរ​ឱ្យ​សព្វ​ល្អសឹមបិទភ្លើង។ ទទួល​ទាន​ក្តៅ​ៗក៏បាន​ដោយ​បន្ថែម​ខ្ញីមួយចំ​ណិតដេីម្បីបានរសជាតិកាន់តែឆ្ងាញ់ ឬទុក​ឱ្យ​ត្រជាក់​ ហើយ​បន្ថែម​ទឹក​កកចូលក៏​ឆ្ងាញ់​ម៉្យាង​។ 

Comments