ខ្ញុំតែងគិតថា “វាត្រូវតែមានអ្វីម្យ៉ាងដើម្បីដោះដូរជានិច្ច រវាងការទទួលបានអ្វីមួយ និងព្រមលះបង់ ឬព្រមទទួលយកការផ្លាស់ប្ដូរដ៏លំបាកណាមួយ!”។ យើងអាចនឹងមិនពេញចិត្តចំពោះជីវិតកាលពីអតីតកាលដែលយើងបានហែលឆ្លងយ៉ាងលំបាកនោះឡើយ ប៉ុន្តែយើងក៏ពុំអាចបដិសេធបានទេថា ជីវិតនៅថ្ងៃនេះនឹងចាប់ផ្ដើមដោយរបៀបណា ប្រសិនបើគ្មានជីវិតនៅថ្ងៃនោះ គ្មានរឿងរ៉ាវនៅថ្ងៃនោះ។ ការផ្លាស់ប្ដូរតែងធ្វើឱ្យឈឺចាប់ ប៉ុន្តែការដែលយើងបដិសេធការផ្លាស់ប្ដូរ ហើយព្យាយាមរត់គេចចេញពីបញ្ហា ឬការពិត នោះជីវិតនឹងទទួលបានការឈឺចាប់ទ្វេដង។

