ដកការរំពឹងទុក 

ដកការរំពឹងទុក 

យើងជីវិតយើងរស់នៅ  ដោយដាក់ការរំពឹងទុកខ្លាំងពេក  នោះយើងនឹងតែងតែទទួលភាពខកបំណងជាញឹកញាប់មិនខានឡើយ។ 
គេថាសមុទ្រជ្រៅ តែគេអាចនៅវាស់ជម្រៅបាន ដោយឡែកចិត្តមនុស្សវិញគឺមិនអាចរកអ្វីមកវាស់បានទេ។ យើងអាចវាស់បានម្តេចទៅ បើមនុស្ស១០នាក់ ចិត្តខុសគ្នាទាំង១០នាក់បែបនេះ? 

ខណៈពេលដែលយើងរស់ បើយើងសន្យាកាន់តែតិច វាកាន់តែល្អ ពីព្រោះថាយើងនឹងមិនជំពាក់ ឬបង្កើតការរំពឹងទុកសម្រាប់អ្នកដែលយើងបានសន្យាជាមួយ។ កុំរំពឹងពីគេច្រើនពេក ហើយក៏មិនគួរបង្កើតការសន្យាច្រើនពេកជាមួយអ្នកដទៃដែរ។ 

ពង្រឹងជំហរខ្លួនឯង  ខិតខំប្រឹងប្រែងសម្រាប់ខ្លួនឯង  រស់នៅជាខ្លួនឯង រស់ឱ្យបានល្អ   បើរំពឹងតែលើអ្នកដទៃ មិនយូរមិនឆាប់យើងគង់នឹងខកចិត្ត  នៅពេលដែលគេមិនអាចធ្វើតាមចិត្តរបស់យើងគ្រប់យ៉ាង។\

Comments