#រៀនបង្កើតតម្លៃឲខ្លួនឯង

ធម្មជាតិជាផ្កា ទោះបីជាដុះនៅទីកន្លែងណាក៏វានៅតែរក្សាសម្រស់ និងក្លិនរបស់វាបានល្អជានិច្ច។ មិនថាផ្ការីកនៅក្រោមកម្តៅថ្ងៃ ក្រោមភ្លៀង ក្នុងសួន ក្នុងកន្លៀតថ្ម ឬដុះនៅក្បែរភក់ជ្រាំក៏វានៅតែមានភាពស្រស់ស្អាតដដែល។ ផ្កាអាចរីកបានទោះជាគ្មានអ្នកថែទាំគឺជាផ្កាដែលរឹងមាំ និងស្រស់ស្អាតបំផុត។
វារីកដោយខ្លួនឯងដោយមិនខ្វល់ថាមាននរណាបានឃើញវាឬអត់ នរណាខ្លះស្គាល់ឈ្មោះវាឬអត់ នរណាខ្លះនឹងពោលសរសើរពីសម្រស់របស់វាឬអត់។
ផ្កាទាំងនេះនៅតែអាចរីកបានយ៉ាងស្រស់ស្អាត ទោះវាមិនមែនជាផ្កាដែលដុះនៅក្នុងសួន គ្មាននរណាមើលថែទាំស្រោចទឹក ដាក់ជីក៏ដោយ។ វាមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នឹងលួចសម្លឹងគយគន់វា មានមនុស្សប៉ុន្មាននាក់ដែលនឹងដើររំលង ឬដើរជាន់លើវា។ មិនថាពេលណាដែលមានភ្លៀង ឬ មានខ្យល់បក់បោកប៉ះវាខ្លាំងក៏ដោយ ក៏វានៅតែបន្តរីក ដោយមិនអស់សង្ឃឹមក្នុងជីវិតទាល់តែសោះ។
 

Comments