#ធ្លាប់ហើយ

ធ្លាប់ឈឺចាប់ ធ្លាប់សើចសប្បាយ ធ្លាប់បាត់បង់ ធ្លាប់ត្រូវគេបោះបង់ ធ្លាប់ត្រូវគេសើចចំអកមើលងាយ ប៉ុន្តែពាក្យថាធ្លាប់ហ្នឹងហើយដែលជាបទពិសោធដើម្បីឲ្យយើងបន្តរស់នៅបានមកដល់ថ្ងៃនេះ។ ពាក្យបីម៉ាត់ដែលជីវិតគួរតែយកទៅតាមគឺ ញញឹម សង្ឃឹម តស៊ូ។ ញញឹមចំពោះអតីតកាល សង្ឃឹមក្នុងពេលបច្ចុប្បន្ន ហើយតស៊ូដើម្បីអនាគត។
ជីវិតដ៏ពេញលេញមួយជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិ។ ពេលខ្លះវាពិបាកលេប យើងមិនចង់សាកភ្លក្សទេ ប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទៅ។ ជីវិតជួបតែរឿងរ៉ាវដដែលៗ ពេលខ្លះក៏យល់ថាហត់ខ្លាំងណាស់។ សម្ពាធជីវិតពិតជាធ្ងន់ពិបាករែក ប៉ុន្តែបើយល់ពិបាកខ្លាំង ហេតុអ្វីយើងមិនអាចទម្លាក់ចោលអំរែកខ្លះដែលមិនសូវសំខាន់...?

Comments