ថ្ងៃដែលយើងចង់សម្រេចចិត្តលើរឿងបែបណាមួយ យើងតែងតែដើរសុំយោបល់ សួរអ្នកនេះ សួរអ្នកនោះ ស្ដាប់អ្នកនេះ ស្ដាប់អ្នកនោះ។ ប៉ុន្តែចុងក្រោយ យើងនៅតែសម្រេចចិត្តតាមខ្លួនឯង ឬបើទោះបីជាយើងសម្រេចចិត្តតាមនរណាម្នាក់ ក៏ទីបំផុតយើងត្រូវទទួលខុសត្រូវតែម្នាក់ឯងដដែល ព្រោះគ្មាននរណាមករែកពុនអម្រែកនៃទំនួលខុសត្រូវរបស់យើងជំនួសយើងនោះទេ។

